មីហ៊្គោ

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
MeeGo
Notebook Edition
ក្រុម​ហ៊ុន / អ្នក​អភិវឌ្ឍLinux Foundation, Intel, Nokia, Novell, AMD[១] MeeGo Community
សរសេរ​ក្នុងC++
គ្រួសារ OSលីនុច
ស្ថានភាព​ការ​ងារកំពុង​ដំណើរ​ការ
ការ​ចេញ​ផ្សាយ​ដំបូង26 May 2010 (2010-05-26)
ការ​ចេញ​ចុង​ក្រោយ1.2 / 19 May 2011 (2011-05-19)
ទិស​ដៅ​ទី​ផ្សារទូរស័ព្ទ​ចល័ត
ប្រព័ន្ធ​កញ្ចប់​កម្មវិធីRPM Package Manager
ផ្លាត​ហ្វម​ដែល​ស្គាល់ARM and x86
ប្រភេទ​ខឺនែលMonolithic (Linux)
អាជ្ញាប័ណ្ណVarious
គេហទំព័រ​ផ្លូវ​ការmeego.com

MeeGo គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ផ្អែក​ទៅ​លើ លីនុច។ MeeGo ត្រូវ​បាន​រចនា​ឡើង​ឲ្យ​អាច​ដំណើរ​ការ​បាន​នៅ​លើ ក្ដារ​អេឡិច​ត្រូនិក (Tablet), Netbook, ទូរស័ព្ទ​កុំព្យូទ័រ (mobile computing), Smartphone និង ម៉ាស៊ីន​ឧបករណ៍​ផ្សេងៗ​ជា​ច្រើន​ទៀត។ ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ត្រូវ​បាន​កើត​ឡើង​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង ប្រព័ន្ធ​ប្រតិបត្តិការ Moblin របស់ Intel ជាមួយ​នឹង Maemo (ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ N900) របស់ Nokia កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ឯ Mobile World Congress។ គោល​ដៅ​ចម្បង​នៃ​ការ​ដាក់​បញ្ចូល​គ្នា​នេះ គឺ​ដើម្បី​បង្រួប​បង្រួម​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​សហគមន៍ ទាំង​ពីរ ឲ្យ​បង្កើត​បាន​ជា​ប្រព័ន្ធ​ផ្អែក​លើ Linux ថ្មី​មួយ ដើម្បី​ឲ្យ​មាន​ភាព​សម​ទៅ​នឹង​បម្លាស់​ប្ដូរ​ញឹក​ញាប់​នៃ​អ្នក​ប្រើ​ប្រាស់។ ក្រៅ​ពី​ការ​ចូលរួម​របស់ Intel និង Nokia នោះ ក៏​មាន​ក្រុមហ៊ុន​និង​ក្រុម​អ្នក​អភិវឌ្ឍ​នានា​ផ្សេង​ទៀត បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ផង​ដែរ មាន​ដូច​ជា៖ មូលនិធិលីនុច, Novell, AMD

MeeGo បាន​ចេញ​ផ្សាយ​កំណែ​ដំបូង​នៅ ថ្ងៃ​ទី​២៦ ខែឧសភា ២០១០ ហើយ​មក​ទល់​សព្វ​ថ្ងៃនេះ MeeGo បាន​ចេញ​ដល់​កំណែ ១.២ (ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១១) ។ ចំណែក​ឯពេល​នៃ​ការ​ចេញ​ផ្សាយ​កំណែ​និមួយៗ ត្រូវ​បាន​កត់​ត្រា​ទុក​នៅ​ក្នុង​ទំព័រ​វិគី​នៃ MeeGo បើ​អ្នក​ចង់​ដឹង​ច្បាស់​នោះ សូម​ចូល​ទីនេះ Archived 2011-08-29 at the វេយប៊ែខ ម៉ាស៊ីន.។ ចំណែក​ឯ​កំណែ ១.៣ នឹង​ចេញ​ផ្សាយ​នៅ​ក្នុង​កំឡុង​ខែ​តុលា ឆ្នាំ​២០១១ ខាង​មុខ​នេះ។

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន

រូបភាព MeeGo នៅ​លើ​ទូរស័ព្ទ​ដៃ
រូបភាព MeeGo នៅ​លើ Netbook
រូបភាព MeeGo នៅ​លើ Tablet

MeeGo ស្គាល់ processor ពីរ​គឺ ARM និង x86 និង​ប្រើ btrfs ជា​ប្រភេទ​ឯកសារ​ប្រព័ន្ធ (File System) លំនាំ​ដើម។ ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើត​ឡើង ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដែល​ប្រកប​ទៅ​ដោយ UI អាច​បត់​បែន​បាន​គ្រប់​កាលៈទេសៈ ដែល​ផ្អែក​ទៅ​លើ QtMeeGo គឺ​ជា​គម្រោង​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open Source) ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចាត់​ចែង​ដោយ មូលនិធី​លីនុចMeeGo បាន​ធ្វើ​ការ​បើក​ចំហ​ដូច​ជា៖ ការ​ពិភាក្សា, mailing list, ការ​ប្រជុំ​គណៈកម្មការ​បច្ចេកទេស, ការ​ស្វែង​រក​កំហុស ។ល។ MeeGo បាន​អនុញ្ញាត​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ក្នុង​ការ​ចូលរួម​ធ្វើ​ការ​វិវត្ត​ប្រព័ន្ធ​កម្មវិធី។ ម្យ៉ាង​ទៀត អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ក៏​អាច​បង្កើត​របស់​របរ​ដោយ​ខ្លួន​ឯង​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ MeeGo។ កញ្ចប់​កម្មវិធី​នៅ​ក្នុង​ប្រព័ន្ធ MeeGo គឺ​ជា​ប្រភេទ RPM។ នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ជំនាញ​រាប់​ពាន់​អ្នក​ដែល​កំពុង​ធ្វើ​ការ​លើ​គម្រោង​មួយ​នេះ ហើយ​ក៏​មាន​អ្នក​ចូលរួម​ជួយ​ជា​ច្រើន​ពាន់​នាក់​ទៀត​ដែល​បាន​ចូលរួម និង​ច្រើន​ជាង​នេះ​ទៀត ដែល​កំពុង​តែ​ចូលរួមជា​រៀង​រាល់​សប្ដាហ៍។

ទោះ​បី​គម្រោង​នេះ​ជា​គម្រោង​បើក​ចំហ​យ៉ាង​ណា​ក្ដី ក៏​​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​និង​ឧបត្ថម្ភ​ពី​សំណាក់​ក្រុម​ហ៊ុន​ជា​ច្រើន។ អ្នក​អាច​មើល​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ឧបត្ថម្ភ​ដល់ MeeGo តាម​រយៈ​តំណ​ទាំង​ពីរ​នេះ៖

Nokia បាន​ប្រកាស​ចេញ​ផ្សាយនូវ​ទូរស័ព្ទ MeeGo ដំបូង​របស់​ខ្លួន​គឺ Nokia N9 និង Nokia N950 ។ ចំណែក​ឯ​ប្រភេទ​ក្ដារ​អេឡិច​ត្រូនិក​ទី១ ដែល​ប្រើ​ប្រព័ន្ធ MeeGo នោះគឺ WeTab ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​ក្រុមហ៊ុន Neofonie កាល​ពី​ឆ្នាំ​២០១០។

អក្សរ​ខ្មែរយូនីកូដ​​នៅ​លើ MeeGo

យោង​ទៅ​តាម​អត្ថបទ​របស់​លោក ដាញ់ ហុង ដែល​ជា​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ដ៏​ល្បីល្បាញ់​ម្នាក់ បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​ផ្ទាល់​ខ្លួន​របស់​គាត់ អំពី​អក្សរ​ខ្មែរ និង ភាសា​ខ្មែរ​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិកា MeeGo នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​រូប​ដែល​លោក ដាញ់ ហុង បាន​ដាក់​ផ្សាយ​នៅ​ក្នុង​ប្លក់​របស់​គាត់៖

អក្សរ​ខ្មែរ​នៅ​លើ MeeGo

ប្រព័ន្ធ MeeGo មិន​ទាន់​ត្រូវ​បាន​ទទួល​យក​ទៅ​នៅ​លើ​ទូរស័ព្ទ និង​ឧបករណ៍​កុំព្យូទ័រ​ច្រើន​ឡើយ នេះ​ក៏​ដោយ​សារ​តែ​ប្រព័ន្ធ​នេះ​ទើប​តែ​កើត​ឡើង បាន​ប្រហែល​១ឆ្នាំ​ជាង​ប៉ុណ្ណោះ​។ បើ​តាម​ការ​ផ្សាយ​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ធំៗ​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ទូរស័ព្ទ LG បាន​យក MeeGo ទៅ​ដាក់​ប្រើ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ សម្រាប់​ទូរស័ព្ទ​មួយ​ចំនួន​របស់​ខ្លួន ដែល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ខាង​មុខ។

ឯកសារ​យោង

  1. "AMD to contribute to MeeGo development". The H open. 2010-11-15. Retrieved 2011-01-27.

ប្រភព​ដើម

អត្ថបទ​នេះ​មានប្រភព​ដើម​នៅ​ក្នុង​គេហទំព័រ បច្ចេកព័ត៌មានវិទ្យាសម្រាប់អ្នក